កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Cambodian Journal of Humanities and Social Sciences

(កសមវស-CJHSS: Open Access, Blinded Peer Reviewed Journal)

...

Challenges and Solutions to Teaching and Learning Science at Upper Secondary School in Cambodia

Challenges and Solutions to Teaching and Learning Science at Upper Secondary School in Cambodia
Citation
Thy, S., Ann, R., Pen, S., & Khek, S. (2023). Challenges and Solutions to Teaching and Learning Science in Cambodia at Upper Secondary School. Cambodian Journal of Humanities and Social Sciences, 2(1), 18-31.

អាគតដ្ឋាន

Abstract

This study aimed to assess the current situation of human resources and school facilities to support teaching and learning science in Cambodian public high schools. This study surveyed 240 science teachers and 45 principals. The data analysis employed descriptive statistics such as mean, standard deviation and percentage, and inferential statistics such as t-test, One-Way ANOVA, and Chi-Square to examine the association of some demographic variables, including gender, school type and location. The results revealed that Cambodian high schools have suitable infrastructure, incorporating libraries, science-laboratory rooms, computer labs, internet connection, clean water, toilet and electricity. However, ordinary high schools lack laboratory materials and computers for students to learn and use to support their learning. The insufficient number of classrooms and science teachers leads to a large class size and a high student-to-teacher ratio. Cambodian high school science teachers had sufficient knowledge in their subject content matter and pedagogical skills to teach the subjects. However, they did not indicate strong confidence in being an expert in their major. Cambodian high school science teachers possessed sufficient knowledge of basic ICT regarding administration work, social communication, and professional development. They have trivial knowledge of advanced ICT and did not indicate the effective use of ICT. The Ministry of Education, Youth and Sport of Cambodia should put more effort and investment into enhancing effective schools for science education and developing a comprehensive science teacher education program to produce effective teachers who can adopt ICT to teach science subjects effectively.

សង្ខិតន័យ

ការសិក្សានេះមានគោលបំណងវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃធនធានមនុស្ស និងបរិក្ខារសាលារៀនដែលជួយសម្រួលដល់ការបង្រៀននិងរៀនមុខវិជ្ជាវិទ្យាសាស្ត្រនៅថ្នាក់មធ្យមសិក្សាទុតិយភូមិនៅកម្ពុជា។ ការសិក្សានេះបានធ្វើការស្ទង់មតិគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រចំនួន 240 នាក់ និងនាយកសាលាចំនួន 45 នាក់។ ការវិភាគទិន្នន័យធ្វើឡើងដោយប្រើប្រាស់វិធីស្ថិតិពណ៌នាដោយបង្ហាញលទ្ធផលជា តម្លៃមធ្យម គម្លាតស្តង់ដារ និងភាគរយជាដើម។ ទិន្នន័យត្រូវបានវិភាគដោយប្រើប្រាស់វិធីស្ថិតិសន្និដ្ឋានដូចជា t-test, One-Way ANOVA និង Chi-Square ដើម្បីពិនិត្យមើលការទំនាក់ទំនងរវាងអថេរប្រជាសាស្រ្តមួយចំនួនដូចភេទ ប្រភេទសាលារៀន និងទីតាំង។ លទ្ធផលបានបង្ហាញថា វិទ្យាល័យនៅក្នុងប្រទេសកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធសមស្រប ដោយមានបណ្ណាល័យ មន្ទីរពិសោធន៍វិទ្យាសាស្ត្រ បន្ទប់ពិសោធន៍កុំព្យូទ័រ បណ្តាញអ៊ីនធើណិត ទឹកស្អាត បង្គន់អនាម័យ និងអគ្គិសនីសម្រាប់ប្រើប្រាស់។ ក៏ប៉ុន្តែ វិទ្យាល័យធម្មតាមានការខ្វះសម្ភារៈមន្ទីរពិសោធន៍ និងកុំព្យូទ័រសម្រាប់សិស្សរៀន និងប្រើប្រាស់សម្រាប់ទ្រទ្រង់ការសិក្សារបស់ពួកគេ។ ចំនួនថ្នាក់រៀន និងគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រមានចំនួនមិនគ្រប់គ្រាន់ នាំឱ្យមានចំនួនសិស្សច្រើនក្នុងមួយថ្នាក់ៗ និងសមាមាត្រសិស្សគ្រូខ្ពស់។ គ្រូបង្រៀនវិទ្យាសាស្ត្រនៅវិទ្យាល័យនៅកម្ពុជាមានចំណេះដឹងគ្រប់គ្រាន់លើខ្លឹមសារមុខវិជ្ជាឯកទេសរបស់ពួកគេ និងជំនាញគរុកោសល្យសម្រាប់បង្រៀនលើមុខវិជ្ជាឯកទេសនោះ។ លទ្ធផលក៏បង្ហាញថាគ្រូបង្រៀនវិទ្យាសាស្ត្រថ្នាក់វិទ្យាល័យនៅកម្ពុជាមានចំណេះដឹងគ្រប់គ្រាន់លើបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង(ICT) ជាមូលដ្ឋានទាក់ទងនឹងការងាររដ្ឋបាល ទំនាក់ទំនងសង្គម និងការអភិវឌ្ឍន៍វិជ្ជាជីវៈ។ ពួកគេមានចំណេះដឹងតិចតួចអំពីបច្ចេកវិទ្យាព័ត៌មានកម្រិតខ្ពស់ និងមិនអាចប្រើប្រាស់ជំនាញបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀនឱ្យមានប្រសិទ្ធភាពនោះទេ។ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាគួរខិតខំប្រឹងប្រែង និងវិនិយោគបន្ថែមទៀតក្នុងការលើកកម្ពស់សាលារៀនប្រកបដោយប្រសិទ្ធភាពសម្រាប់ការអប់រំមុខវិជ្ជាវិទ្យាសាស្ត្រ និងបង្កើតកម្មវិធីអប់រំគ្រូបង្រៀនវិទ្យាសាស្រ្តឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីផលិតគ្រូបង្រៀនប្រកបសមត្ថភាព អាចប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានផ្សេងៗ ដើម្បីបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្ររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

CJHSS Journal

A place where you can explore contemporary scientific knowledge, publish and share your research work.

Categories

Recent Post

Other Page

កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Contact

Institute of Humanities and Social Sciences

Russian Blvd, Khemarak Vitou Building, 2nd Floor

(+855)12-250-887

cjhsseditors@gmail.com

© CJHSS. All Rights Reserved