កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Cambodian Journal of Humanities and Social Sciences

(កសមវស-CJHSS: Open Access, Blinded Peer Reviewed Journal)

...

MoEYS’s Intervention During Covid-19 School Closure: Strategies and Measures, Challenges and Future Readiness

MoEYS’s Intervention During Covid-19 School Closure: Strategies and Measures, Challenges and Future Readiness
Citation
Ean, S., Thy, S. & Ly, T. (2023). MoEYS’s Intervention During Covid-19 School Closure: Strategies and Measures, Challenges and Future Readiness. Cambodian Journal of Humanities and Social Sciences, 2(1), 66-75.

អាគតដ្ឋាន

Abstract

COVID-19 pandemics caused unprecedent impacts on Cambodia’s education, and to prevent community outbreak, Cambodian government issued sets of social distancing measures with closure of all educational institutions and others. To leverage the impact on the students’ learning, MoEYS provided numerous supporting programs. The study focused on (i) the MoEYS’s intervention, (ii) the challenged MoEYS faced and (iii) the MoEYS’s readiness for future crisis. Qualitative in-depth interview with 10 key informants were used to gather research data. The study found that to support teaching and learning during school closure, thousands of video lessons were produced. Various e-learning platforms were developed and launched for self-learning. 17% of high schools were equipped with ICT infrastructure, and 13% of teachers were trained in how to use or teach using ICT. Difficulties in arranging online working, developing online inspection tools, and educational quality became the most challenging situation for MoEYS. However, the results from intervention programs such as the newly developed videos and learning materials, the ICT infrastructure provided to schools, training programs launched became the key assets for MoEYS’s readiness to deal with similar crisis in the future. The study recommends that all developed video, measures and intervention procedures be documented, blended learning using ICT be remained, further develop e-learning materials, keep providing ICT skills development and ICT facilities, provide more supports for disadvantage schools, and promote mental health education.

សង្ខិតន័យ

ការរីករាលដាលនៃជំងឺកូវីដ-១៩បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអប់រំនៅក្នុងប្រទេសកម្ពុជា ហើយក្នុងគោលបំណងការពារនូវការឆ្លងទ្រង់ទ្រាយធំក្នុងសហគមន៍ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទនូវគ្រឹះស្ថានអប់រំទាំងអស់ ដោយការរៀននិងបង្រៀនត្រូវអនុវត្តពីចម្ងាយឬតាមអនឡាញ។ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដល់ការអប់រំរបស់កុមារ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវយន្តការទ្រទ្រង់ការអប់រំជាច្រើន។ ការស្រាវជ្រាវនេះផ្តោតជាសំខាន់ទៅលើ (១) យន្តការទ្រទ្រង់ការអប់រំរបស់ក្រសួង, (២) បញ្ហាប្រឈមដែលបានជួបប្រទះ និង (៣) ការត្រៀមខ្លួនសម្រាប់អនាគតរបស់ក្រសួងអប់រំប្រសិនបើមានបញ្ហាប្រហាក់ប្រហែលគ្នាកើតឡើងនាពេលអនាគត។ វិធីស្រាវជ្រាវគុណវិស័យដោយការសម្ភាសបែបស៊ីជម្រៅជាមួយនឹងក្រុមគោលដៅសំខាន់ៗចំនួន១០នាក់ ត្រូវបានប្រើប្រាស់ដើម្បីប្រមូលទិន្នន័យសម្រាប់ការស្រាវជ្រាវ។ ការសិក្សានេះបានរកឃើញថា ដើម្បីទ្រទ្រង់នូវការបង្រៀននិងរៀនក្នុងអំឡុងកូវីដ-១៩នេះ ក្រសួងអប់រំ យុវជន និងកីឡាបានផលិតនូវកម្រងវីឌីអូសិក្សារាប់ពាន់មេរៀននិងប្រធានបទ។ ក្រៅពីនេះនៅមានសម្ភារៈសិក្សាពីចម្ងាយនិងតាមអនឡាញជាច្រើនទៀតត្រូវបានផលិត និងដាក់បញ្ចូលក្នុងប្រព័ន្ធសិក្សាតាមអនឡាញនានា។  ជាមួយគ្នានេះ មានសាលារៀនចំនួន ១៧% ត្រូវបានបំពាក់នូវបរិក្ខារបច្ចេកវិទ្យា មានគ្រូបង្រៀនចំនួន ១៣% ទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាសម្រាប់ការរៀនពីចម្ងាយនិងតាមអនឡាញ។ បញ្ហាប្រឈមដែលក្រសួងបានជួបប្រទះក្នុងអំឡុងពេលកូវីដ-១៩មានដូចជា ការពិបាកក្នុងការរៀបចំកិច្ចប្រជុំឬធ្វើការតាមអនឡាញ ការផលិតឧបករណ៍វាយតម្លៃតាមអនឡាញ និងបញ្ហាពាក់ព័ន្ធនឹងគុណភាពនៃការអប់រំ។ ទោះជាយ៉ាងណា លទ្ធផលដែលទទួលបានពីយន្តការនានាដែលក្រសួងអប់រំបានដាក់ចេញ ដូចជា កម្រងវីឌីអូមេរៀនដែលផលិតបាន គ្រូបង្រៀនដែលទទួលបានការអប់រំលើបច្ចេកវិទ្យាបង្រៀនតាមអនឡាញ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលបំពាក់នៅតាមសាលារៀន និងក្លាយទៅជាចំណុចវិជ្ជមានសម្រាប់ក្រសួងអប់រំក្នុងការត្រៀមខ្លួនសម្រាប់អនាគត។ អនុសាសន៍ដែលផ្តល់ជូនចេញពីការសិក្សានេះមានដូចជា (១) ចងក្រងទុកនូវវីឌីអូមេរៀន បទពិសោធន៍ និងយុទ្ធសាស្ត្រដែលបានដាក់ចេញសម្រាប់ជាមេរៀននាពេលអនាគត, (២) បន្តប្រើប្រាស់ការរៀននិងបង្រៀនដោយប្រើវិធីចម្រុះ (blended learning), (៣) បន្តផលិតកម្រងវិឌីអូមេរៀន, បន្តបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាតាមសាលារៀន, (៤) ផ្តល់ការគាំទ្រសម្រាប់សាលារៀននៅតាមតំបន់ងាយរងគ្រោះ និង (៥) បញ្ចូលនូវការអប់ទាក់ទងនឹងសុខភាពផ្លូវចិត្តដល់គ្រូនិងសិស្ស។

CJHSS Journal

A place where you can explore contemporary scientific knowledge, publish and share your research work.

Categories

Recent Post

Other Page

កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Contact

Institute of Humanities and Social Sciences

Russian Blvd, Khemarak Vitou Building, 2nd Floor

(+855)12-250-887

cjhsseditors@gmail.com

© CJHSS. All Rights Reserved