Citation
Toch, S., & Ly, T. (2023). A small-scale Survey of the Cambodian Public’s Views of Chinese Presence: Business and/or Investment and Financial Loan and/or Aid. Cambodian Journal of Humanities and Social Sciences, 2(1), 76–92.
អាគតដ្ឋាន
តូច សុធារី និង លី តុង. (២០២៣). ការសិក្សាអំពីទស្សនៈសាធារណជនកម្ពុជាចំពោះវត្តមានរបស់ចិន៖ ពាណិជ្ជកម្ម/ការវិនិយោគ និងកម្ចី/ជំនួយហិរញ្ញវត្ថុ. កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, ២(១), ៧៦–៩២.
Abstract
The purpose of this study was to explore Cambodian public’s views on China’s presence in Cambodia. Chinese business and investment as well as its loan/aid provided to Cambodia were the focal point of China’s presence in the study. The study employed online survey which involved 339 Cambodian publics. The research found that large proportions of people agreed that the presence of China in term of its business and investment as well as loan/aid did contribute to Cambodia’s development. Along with the benefits; however, the participants also agreed on the negative impacts imposed by the presence of China in the kingdom. To tackle the negative impacts brought by the China’s presence, the participants suggested should take practical measures and strategic actions to the issues that may arise. Relying on the kingdom’s context and demands, it is recommended that future Chinese business and investment should focus on (i) agricultural product processing, (ii) technology and artificial intelligence, (iii) clean and sustainable energy and (iv) textile and automation. Moreover, future China’s financial assistance should cover (i) agricultural infrastructure development, (ii) enhancing agricultural skills and innovation, (iii) technology know-how on development sectors such as education, health …, (iv) research and development (R&D) and (v) vocational training and development.
សង្ខិតន័យ
គោលបំណងនៃការសិក្សានេះគឺផ្តោតជាសំខាន់ទៅលើទស្សនៈរបស់សាធារណជនកម្ពុជាទាក់ទងទៅនឹងវត្តមានរបស់ចិននៅកម្ពុជា ក្រោមរូបភាពពាណិជ្ជកម្មនិងការវិនិយោគ និងជំនួយ/កម្ចីអភិវឌ្ឍន៍។ ការសិក្សានេះប្រើប្រាស់វិធីស្រាវជ្រាវបែបស្ទង់មតិតាមអនឡាញ ដោយក្នុងនោះមានប្រជាពលរដ្ឋកម្ពុជាចំនួន៣៣៩នាក់បានចូលរួមក្នុងការស្រាវជ្រាវនេះ។ ជាលទ្ធផល យើងរកឃើញថា មានប្រជាពលរដ្ឋដែលចូលរួមក្នុងការសិក្សានេះជាច្រើនបានយល់ស្របទៅនឹងមតិថា វត្តមានរបស់ចិននៅកម្ពុជាក្នុងទម្រង់ពាណិជ្ជកម្មនិងការវិនិយោគ ក៏ដូចជាជំនួយ/កម្ចីអភិវឌ្ឍន៍ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់សេដ្ឋកិច្ចកម្ពុជា។ ជាមួយនឹងអត្ថប្រយោជន៍នេះ ក៏មានសមាត្រអ្នកចូលរួមយល់ឃើញថា វត្តមានរបស់ចិនក៏បាននាំមកផងដែរនូវគុណវិបត្តិមួយចំនួនដែលអាចប៉ះពាល់ដល់សង្គម។ ដើម្បីការពារបញ្ហាអវិជ្ជមានកើតចេញពីពាណិជ្ជកម្មនិងការវិនិយោគ ក៏ដូចជាកាត់បន្ថយនូវវិបត្តិនានាដែលអាចកើតមានចេញពីជំនួយហិរញ្ញវត្ថុរបស់ចិន ក្រុមគោលដៅស្រាវជ្រាវក៏យល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជាគួរមានវិធានការ ឬយន្តការយុទ្ធសាស្រ្តឱ្យបានសមស្របនិងទាន់ពេលវេលា។ ការសិក្សានេះក៏មានផ្តល់ផងដែរនូវគំនិតអនុសាសន៍មួយចំនួនទាក់ទងនឹងពាណិជ្ជកម្មនិងការវិនិយោគរបស់ចិន ក៏ដូចជាសំណើកម្ចីអភិវឌ្ឍនាពេលអនាគត។ ការទាក់ទាញវិនិយោគចិននាពេលអនាគតគួរផ្តោតទៅលើវិស័យមួយចំនួនដូចជា (១) ការកែច្នៃផលិតផលកសិកម្ម, (២) បច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិត, (៣) ថាមពលស្អាតនិងមានចិរភាព និង (៤) វិស័យវាយនភណ្ឌនិងយានយន្ត។ បន្ថែមពីលើនេះ អនុសាសន៍ទាក់ទងនឹងសំណើកម្ចីនាពេលអនាគតគួរផ្តោតលើ (១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្ម, (២) ការពង្រឹងជំនាញកសិកម្មនិងនវានុវត្តន៍, (៣) ដំណោះស្រាយដោយប្រើបច្ចេកវិទ្យាជាពិសេសក្នុងវិស័យអប់រំ និងសុខាភិបាលជាដើម, (៤) ការស្រាវជ្រាវនិងការអភិវឌ្ឍ និង (៥) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដែលជាតម្រូវការទីផ្សារការងារ។