កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Cambodian Journal of Humanities and Social Sciences

(កសមវស-CJHSS: Open Access, Blinded Peer Reviewed Journal)

...

ឯកសារស្រាវជ្រាវ

ការប្រើប្រាស់ទឹកតាមផ្ទះរបស់ប្រជាពលរដ្ឋក្នុងឃុំឆែប២ ខេត្តព្រះវិហារ៖ ប្រភព វិធានអនាម័យ និងឥរិយាបថ

Household water use in Chhep 2 commune, Preah Vihear province: Sources of hygiene rules and behavior
អាគតដ្ឋាន
ហេង វីរិទ្ធ, សេង សុធា, មឿង ចំរើន និង ឆោម ជុំរ៉ុង. (២០២៣). ការប្រើប្រាស់ទឹកតាមផ្ទះរបស់ប្រជាពលរដ្ឋក្នុងឃុំឆែប២ ខេត្តព្រះវិហារ៖ ប្រភព វិធានអនាម័យ និងឥរិយាបថ. កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្ត្រសង្គម, ២(២), ១-២២.

Citation
Heng Virith, Seng Sothea, Moeung Chamroeun and Chhom Chumrong. (2023). Household water use in Chhep 2 commune, Preah Vihear province: Sources of hygiene rules and behavior. Journal of Humanities and Social Sciences Research, 2 (2), 1-22.

សង្ខិតន័យ

ទឹកពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតរស់នៅរបស់មនុស្ស។ ការសិក្សាស្រាវជ្រាវខ្នាតតូចនេះមានវត្ថុបំណងចំនួនបី៖ (១) សិក្សាអំពីប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ (២) សិក្សាអំពីវិធានអនាម័យទឹកមុនពេលប្រើប្រាស់របស់ប្រជាពលរដ្ឋ និង(៣) សិក្សាអំពីឥរិយាបថ/ទស្សនៈរបស់ប្រជាពលរដ្ឋទាក់ទងនឹងទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។ អ្នកស្រាវជ្រាវបានប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវបែបចម្រុះ។ ទិន្នន័យក្នុងការសិក្សានេះទទួលបានពីការសម្ភាសដោយប្រើកម្រងសំណួរ semi-structured questionnaire និងការធ្វើក្រុមពិភាក្សា។ លទ្ធផលសំខាន់ៗបង្ហាញថាទឹកយកចេញពីអណ្តូងដៃ គឺជាប្រភពទឹកដ៏សំខាន់ជាងគេសម្រាប់ទទួលទានប្រចាំថ្ងៃ ហើយប្រភពទឹកសម្រាប់ប្រើប្រាស់ទូទៅប្រចាំថ្ងៃដែលពេញនិយមជាងគេគឺអណ្តូងស្នប់ជីកដោយដៃ។ ការរកឃើញមួយទៀតបានបង្ហាញថាប្រជាពលរដ្ឋលើសពី៦៥% តែងតែទទួលទានទឹកដោយពុំបានប្រើប្រាស់វិធានអនាម័យទាល់តែសោះ។ លើសពីនេះ ប្រជាពលរដ្ឋរក្សាទឹកទុកប្រើប្រាស់ដោយពុំសូវគិតគូរអំពីអនាម័យនោះទេដោយឧបករណ៍រក្សាទឹកទុកភាគច្រើនពុំសូវមានអនាម័យឬពុំមានគម្របត្រឹមត្រូវ។យ៉ាងណាមិញប្រជាជនភាគច្រើន(៥៥,៩%) យល់ឃើញថាគុណភាពទឹកផឹកគឺមានសុវត្ថិភាពនិងស្អាត។ ការរកឃើញទាំងនេះបង្ហាញពីតម្រូវការចាំបាច់នៃវិធានការចាំបាច់ផ្សេងៗ ដូចជាការជម្រុញលើកកម្ពស់ការយល់ឃើញពីទឹកស្អាត និងការរៀបចំប្រព័ន្ធទឹកស្អាត។

Abstract

Water is very important for human life. This small-scale study has three main objectives: (1) to study the daily water source of the people living in Chheb 2 commune, Chheb district, Preah Vihea province; (2) to study the water hygienic measures before use; and (3) to study the attitudes and perspectives of the people on the water for household use. The researchers employed a mixed-methods approach. The researchers drew the data for this study from the interviews using a semi-structured questionnaire and group discussion. The key findings revealed that the water from hand-dug water pounds is the main water source for daily drinking, and the most common source of water for everyday use is hand-dug pump wells. Another finding showed that more than 65% of the participants drink water without following any hygienic measures. In addition, people store the water without much consideration for hygiene, as most water storage containers are not clean or do not have any proper cover. However, most people (55.9%) think that the quality of drinking water is safe and clean. These findings suggest further needed measures, such as raising awareness about hygienic water and the adoption of the sanitation system.

CJHSS Journal

A place where you can explore contemporary scientific knowledge, publish and share your research work.

Categories

Recent Post

Other Page

កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Contact

Institute of Humanities and Social Sciences

Russian Blvd, Khemarak Vitou Building, 2nd Floor

(+855)12-250-887

cjhsseditors@gmail.com

© CJHSS. All Rights Reserved