កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Cambodian Journal of Humanities and Social Sciences

(កសមវស-CJHSS: Open Access, Blinded Peer Reviewed Journal)

...

ឯកសារស្រាវជ្រាវ

ការបង្រៀននិងរៀននៅកម្រិតមធ្យមសិក្សាទុតិយភូមិនៅកម្ពុជាក្នុងអំឡុងពេលបិទសាលារៀន៖ ការសិក្សាលើទស្សនៈរបស់គ្រូនិងសិស្ស

អាគតដ្ឋាន
លី តុង, ធី សាវរិន និង អៀន សុគន្ធី. (២០២៣). ការបង្រៀននិងរៀននៅកម្រិតមធ្យមសិក្សាទុតិយភូមិនៅកម្ពុជាក្នុងអំឡុងពេលបិទសាលារៀន៖ ការសិក្សាលើទស្សនៈរបស់គ្រូនិងសិស្ស. កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, ២(២), ២៣-៤១.

Citation

សង្ខិតន័យ

វិបត្តិកូវីដ-១៩បានបង្កនូវបញ្ហាប្រឈមយ៉ាងខ្លាំងដល់ដំណើរការអប់រំនៅកម្ពុជា ដោយសាលារៀនទូទាំងប្រទេសត្រូវបានបិទដោយសារការអនុវត្តវិធានការគម្លាតសង្គម។ ប្រសិទ្ធភាពនិងគុណភាពនៃការបង្រៀននិងរៀននៅគ្រប់កម្រិតថ្នាក់ត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការបង្រៀននិងរៀនបានផ្លាស់ប្តូរពីក្នុងថ្នាក់មកជាការបង្រៀននិងរៀនពីចម្ងាយ។ ការសិក្សានេះផ្តោតជាចម្បងទៅលើការបង្រៀននិងរៀននៅថ្នាក់មធ្យមសិក្សាទុតិយភូមិនៅកម្ពុជា ដោយមានវត្ថុបំណងចំនួនពីរគឺ សិក្សាពីទិដ្ឋភាពទូទៅនៃការបង្រៀននិងរៀននៅថ្នាក់មធ្យមសិក្សាទុតិយភូមិអំឡុងពេលបិទសាលារៀន និង សិក្សាពីប្រសិទ្ធភាពនៃការបង្រៀននិងរៀនរបស់គ្រូនិងសិស្សក្នុងអំឡុងពេលបិទសាលារៀន។ ការសិក្សានេះប្រើប្រាស់វិធីសាស្រ្តស្រាវជ្រាវបរិមាណវិស័យដោយកម្រងសំណួរស្ទង់មតិត្រូវបានប្រើប្រាស់ដើម្បីប្រមូលទិន្នន័យពីក្រុមគោលដៅស្រាវជ្រាវ។ គ្រូបង្រៀនចំនួន 717នាក់ និង សិស្សវិទ្យាល័យចំនួន 3377នាក់ ក្នុងនោះគ្រូបង្រៀនភេទស្រី 44.1% និង សិស្សស្រី 62.5% បានចូលរួមក្នុងការសិក្សា។ លទ្ធផលស្រាវជ្រាវបង្ហាញថា គ្រូបង្រៀនចំនួន 4.5% និង សិស្ស 17.0% ពុំបានបន្តការបង្រៀននិងរៀនក្នុងពេលបិទសាលានោះទេ ហើយស្ថានភាពនេះមានភាពធ្ងន់ធ្ងរនៅសាលារៀនតាមតំបន់ឆ្ងាយទីប្រជុំជនឬតំបន់មិនសូវមានការរីកចម្រើន។ បន្ថែមពីលើនេះ លទ្ធផលក៏បង្ហាញថាប្រសិទ្ធភាពនៃការបង្រៀនរបស់គ្រូទទួលបានក្នុងកម្រិតលើមធ្យមបន្តិចបន្តួច ហើយទិដ្ឋភាពនេះពុំមានភាពខុសប្លែកគ្នានោះទេអាស្រ័យលើកត្តាដូចជា ភេទ ប្រភេទនិងទីតាំងសាលារៀន មុខវិជ្ជាបង្រៀន និង បទពិសោធន៍បង្រៀន ប៉ុន្តែវាខុសគ្នាផ្អែកលើគុណភាពសេវាអ៊ីនធឺណេត។ ដោយឡែកប្រសិទ្ធភាពនៃការរៀនរបស់សិស្សទទួលបានក្នុងកម្រិតមធ្យម ហើយទិដ្ឋភាពនេះមានភាពខុសប្លែកគ្នាទៅតាមកត្តាមួយចំនួនដូចជាភេទ ប្រភេទនិងទីតាំងសាលារៀន កម្រិតថ្នាក់ និងគុណភាពសេវាអ៊ីនធឺណេត។ ដើម្បីឆ្លើយតបចំពោះបញ្ហាស្រដៀងគ្នាដែលអាចកើតមាននៅថ្ងៃអនាគតឱ្យមានប្រសិទ្ធភាព អ្នកស្រាវជ្រាវផ្តល់ជាអនុសាសន៍មួយចំនួនដូចជា ធ្វើឌីជីថលនីយកម្មវិស័យអប់រំ, បញ្ជ្រាបយន្តការរៀនតាមវិធីចម្រុះ, ផលិតឯកសារសិក្សាឱ្យស្របស្ថានភាពជាក់ស្តែង, ពង្រឹងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

Abstract

The COVID-19 crisis posed challenges to education in Cambodia due to social distancing measure. The quality of teaching and learning at all grades plummeted due to the adoption of online teaching and learning. This study centered on the teaching and learning in upper secondary schools during school closure. The study focused on two objectives: (i) to explore the overview of teaching and learning during school closure and (ii) to assess the quality of teaching and learning during school closure. The study employed quantitative method where data were gathered using online surveys. A total of 717 school teachers (female=44.1%) and 3,377 students (female=62.5%) participated in the study. It was found that 4.5% of teachers and 17.0% of the students failed to continue their educational activities with more serious situation among schools at rural or under-developed areas. In addition, the quality of teaching was at slightly above average, and it was of no significant different across sub-groups based on gender, school type and location, teaching subject and teaching experience; however, it varied based on the quality of Internet. The student’s learning was at an average level with significant different among sub-groups based on gender, school type and location, grade level and the quality of Internet. To improve the future readiness for unexpected similar crisis, the study recommended that digitalization in education, adopt blended learning, produce teaching and learning materials that fit the actual situation and strengthening and further developing the ICT and digital infrastructure should be considered.

CJHSS Journal

A place where you can explore contemporary scientific knowledge, publish and share your research work.

Categories

Recent Post

Other Page

កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Contact

Institute of Humanities and Social Sciences

Russian Blvd, Khemarak Vitou Building, 2nd Floor

(+855)12-250-887

cjhsseditors@gmail.com

© CJHSS. All Rights Reserved