Citation
Chhom, C. & Kep, B. (2022). Students’ Engagement and English Performance: A Case of Undergraduate Students in the University of Cambodia. Cambodian Journal of Humanities and Social Sciences, 1(1), 16-36.
អាគតដ្ឋាន
ឆោម ជុំរ៉ុង និង កែប ប៊ុនលី. (២០២២). ការចូលរួមក្នុងការសិក្សានិងលទ្ធផលសិក្សាភាសាអង់គ្លេស៖ ករណីនិស្សិតថ្នាក់បរិញ្ញាបត្រនៃសាកលវិទ្យាល័យកម្ពុជា. កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, ១(១), ១៦-៣៦.
Abstract
The relationship between students’ learning engagement with their academic performance has attracted vast interest among scholars and educators in English as Foreign Language setting. Empirically, learning engagement is considered to be among the better predictors of learning and personal development. This research bared three objectives: (i) to assess students’ learning engagement (ii) to assess the English performance, and (iii) to determine the relationship between students’ engagement and their performance in English. Quantitative research method was employed with an online test in English tense and a survey questionnaire were used to collect the data from respondents. 96 students participated in the study, and male students comprised of 65.26% of the sample. It was found that, during high school education, most of the students (62.5%) moderately engaged in their English learning activities, 32.3% were poorly engaged while those who actively engaged in their English learning were only 5.2%. For the current academic year, almost 96% of the students engaged poorly in their learning activities. Additionally, the students’ English performance was not significantly related to the students’ high school learning engagement but was significantly related to their learning engagement at the university for the current academic year, despite the relationship is weak.
សង្ខិតន័យ
ទំនាក់ទំនងរវាងការចូលរួមរៀនសូត្ររបស់សិស្សជាមួយនឹងលទ្ធផលនៃការសិក្សារបស់ពួកគេ បានទាក់ទាញចំណាប់អារម្មណ៍អ្នកសិក្សាស្រាវជ្រាវនិងអ្នកអប់រំក្នុងបរិបទភាសាអង់គ្លេសជាភាសាបរទេស។ ជាក់ស្តែងការចូលរៀនសូត្រត្រូវបានចាត់ទុកថាជាឧបករណ៍ព្យាករណ៍ល្អមួយក្នុងចំណោមឧបករណ៍ព្យាករណ៍ល្អផ្សេងៗទៀតក្នុងការរៀនសូត្រនិងការអភិវឌ្ឍផ្ទាល់ខ្លួន។ ការស្រាវជ្រាវនេះមានគោលបំណងចំនួនបី៖ (១) ដើម្បីវាយតម្លៃការចូលរួមក្នុងការសិក្សារបស់និស្សិត (២) ដើម្បីវាយតម្លៃសមត្ថភាពរៀនរបស់និស្សិត និង(៣) ដើម្បីកំណត់ពីទំនាក់ទំនងរវាងការចូលរួមរបស់និស្សិតនិងលទ្ធផលការសិក្សាភាសាអង់គ្លេសរបស់ពួកគេ។ វិធីសាស្រ្តស្រាវជ្រាវបែបបរិមាណត្រូវបានយកមកប្រើប្រាស់រួមជាមួយនឹងការធ្វើតេស្តអនឡាញជាភាសាអង់គ្លេសទាក់ទងនឹងកាលភាសាអង់គ្លេស និងបានប្រើកម្រងសំណួរស្រាវជ្រាវដើម្បីប្រមូលទិន្នន័យពីអ្នកឆ្លើយតប។ មាននិស្សិតចំនួន៩៦រូបបានចូលរួមនៅក្នុងការសិក្សានេះ និងមាននិស្សិតប្រុសចំនួន ៦៥,២៦% ក្នុងចំណោមសំណាកទាំងអស់។ មានការរកឃើញថាអំឡុងការអប់រំនៅវិទ្យាល័យ និស្សិតភាគច្រើន (៦២,៥%) មានការចូលរួមមធ្យមក្នុងសកម្មភាពរៀនភាសាអង់គ្លេស ៣២,៣% មានការចូលរួមខ្សោយ ខណៈអ្នកដែលចូលរួមយ៉ាងសកម្មក្នុងការរៀនភាសាអង់គ្លេសមានតែ ៥,២%ប៉ុណ្ណោះ។ សម្រាប់ឆ្នាំសិក្សាបច្ចុប្បន្ន មាននិស្សិតស្ទើរតែ៩៦% មិនសូវចូលរួមបានល្អទេនៅក្នុងសកម្មភាពសិក្សារបស់ពួកគេ។ ក្រៅពីនេះលទ្ធផលសិក្សាភាសាអង់គ្លេសរបស់និស្សិតមិនមានទំនាក់ទំនងខ្លាំងជាមួយនឹងការចូលរួមក្នុងការសិក្សានៅវិទ្យាល័យរបស់និស្សិតទេ ប៉ុន្តែមានទំនាក់ទំនងខ្លាំងជាមួយនឹងការចូលរួមរៀនសូត្ររបស់ពួកគេនៅសកលវិទ្យាល័យសម្រាប់ឆ្នាំសិក្សាបច្ចុប្បន្នទោះបីជាទំនាក់ទំនងនោះខ្សោយក៏ដោយ។