Citation
Ly, T., Phauk, S. & Chea, S. (2022). Relationship between Students’ Attitudes toward Mathematics and Their Achievement in Probabilities and Statistics: A Case of Engineering Students at ITC. Cambodian Journal of Humanities and Social Sciences, 1(1), 37-54.
អាគតដ្ឋាន
លី តុង, ភោគ សុខី និង ជា សុត. (២០២២). ទំនាក់ទំនងរវាងឥរិយាបថទៅលើមុខវិទ្យាគណិតវិទ្យានិងលទ្ធផលសិក្សាលើមុខវិជ្ជាប្រូបាប៊ីលីតេនិងស្ថិតិ៖ ករណីសិក្សានិស្សិតវិស្វ័ករនៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា. កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, ១(១), ៣៧-៥៤.
Abstract
The objectives of this study were (i) to understand the students’ achievement in probabilities and statistics, (ii) to understand the students’ attitudes toward mathematics, and (iii) to identify the relationship between the students’ attitudes and their achievement. A total of 319 engineering students who had just finished their 2nd year program at the Institute of Technology of Cambodia (ITC) participated in the data collection with an online survey. The result indicated that the students’ performance in probability and statistics was fairly good, and the students’ background knowledge in mathematics played a certain role in shaping their achievement. Overall, the students had positive attitudes toward mathematics, especially in terms of their interest and confidence in mathematics; however, they also expressed certain fear toward mathematics. The students’ gender played no significant role in shaping their attitudes toward mathematics, but their background knowledge in mathematics indicated specific associations. Spearman’s correlations proved that, despite being weak in the relationship, the relations existed among all the three factors of the students’ attitudes toward mathematics. These relations showed that the more positive the students felt about mathematics, the better they would perform in learning this subject.
សង្ខិតន័យ
វត្ថុបំណងនៃការស្រាវជ្រាវនេះគឺ (១) ស្វែងយល់ពីលទ្ធផលសិក្សាលើមុខវិជ្ជាប្រូបាប៊ីលីតេនិងស្ថិតិរបស់និស្សិតវិស្វ័ករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (២) ស្វែងយល់អំពីឥរិយាបថរបស់និស្សិតទៅលើមុខវិជ្ជាគណិតវិទ្យា និង (៣) កំណត់ពីទំនាក់ទំនងនៃលទ្ធផលសិក្សារបស់និស្សិតជាមួយនឹងឥរិយាបថរបស់គេទៅលើមុខវិជ្ជាគណិតវិទ្យា។ វិធីសាស្រ្តស្រាវជ្រាវបរិមាណវិស័យ អមជាមួយនឹងកម្រងសំណួរតាមអនឡាញ ត្រូវបានប្រើប្រាស់ដើម្បីប្រមូលទិន្នន័យពីក្រុមគោលដៅដែលបានកំណត់។ និស្សិតវិស្វ័ករចំនួន៣១៩នាក់ ដែលទើបនឹងបញ្ចប់ការសិក្សាឆ្នាំទី២នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានចូលរួមក្នុងការសិក្សានេះ។ ការសិក្សាបានបង្ហាញថា លទ្ធផលសិក្សារបស់និស្សិតទាំងនេះលើមុខវិជ្ជាប្រូបាប៊ីលីតេនិងស្ថិតិស្ថិតក្នុងកម្រិតល្អប្រសើរ ដោយលទ្ធផលក៏បានបង្ហាញបន្ថែមថា សមត្ថភាពសិក្សាគណិតវិទ្យារបស់ពួកគេនៅថ្នាក់ចំណេះទូទៅ បានចូលរួមចំណែកក្នុងការសិក្សាមុខវិជ្ជាប្រូបាប៊ីលីតេនិងស្តិតិនៅថ្នាក់ឧត្តមសិក្សាផងដែរ។ បន្ថែមពីលើនេះ លទ្ធផលក៏បង្ហាញថាឥរិយាបថទូទៅរបស់និស្សិតលើមុខវិជ្ជាគណិតវិទ្យាមានទំនោរវិជ្ជមាន ជាពិសេសពាក់ព័ន្ធនឹងកត្តា “ចំណូលចិត្ត” និងកត្តា “ភាពជឿជាក់” លើមុខវិជ្ជាគណិត វិទ្យា បើទោះបីជាពួកគេក៏បានបង្ហាញផងដែរនូវអារម្មណ៍ភ័យខ្លាចខ្លះៗទៅលើមុខវិជ្ជាគណិតវិទ្យាក្តី។ ឥរិយាបថរបស់និស្សិតទាំងនេះលើមុខវិជ្ជាគណិតវិទ្យាពុំមានភាពខុសប្លែកគ្នានោះទេបើផ្អែកលើកត្តា “ភេទ” ក៏ប៉ុន្តែសមត្ថភាពគណិតវិទ្យាពីថ្នាក់ចំណេះទូទៅរបស់ពួកគេ បានចូលរួមចំណែកក្នុងការកំណត់ឥរិយាបថរបស់ពួកគេលើមុខវិជ្ជានេះ។ លទ្ធផលតេស្តទំនាក់ទំនងស្ពៀមែន (Spearman’s Correlation) ក៏បានបង្ហាញផងដែរថា “កត្តាទាំងបីនៃឥរិយាបថរបស់និស្សិតទៅលើគណិតវិទ្យា” មានទំនាក់ទំនងខ្សោយជាមួយនឹង “សមត្ថភាពគណិតវិទ្យា” របស់ពួកគេ បើទោះបីជាទំនាក់ទំនងនេះមិនខ្លាំងក៏ដោយចុះ។ ទំនាក់ទំនងនេះក៏បានបង្ហាញផងដែរថា និស្សិតទាំងនេះមានទំនោរនឹងអាចរៀនមុខវិជ្ជានេះបានកាន់តែប្រសើរ ប្រសិនបើគេមានអារម្មណ៍វិជ្ជមានជាមួយនឹងគណិតវិទ្យា។