កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Cambodian Journal of Humanities and Social Sciences

(កសមវស-CJHSS: Open Access, Blinded Peer Reviewed Journal)

...

The Influence of Major Power Countries in Global and Regional Contexts: A Comparative Views of Cambodian Educated Group

ឥទ្ធិពលរបស់ប្រទេសមហាអំណាចនៅក្នុងតំបន់និងសកលលោក៖ ការសិក្សាប្រៀបធៀបលើទស្សនៈរបស់បញ្ញវន្តកម្ពុជា
Citation
Toch, S. & Ly, T. (2022). The Influence of Major Power Countries in Global and Regional Contexts: A Comparative Views of Cambodian Educated Group. Cambodian Journal of Humanities and Social Sciences, 1(1), 55-69.

អាគតដ្ឋាន
តូច សុធារី និង លី តុង. (២០២២). ឥទ្ធិពលរបស់ប្រទេសមហាអំណាចនៅក្នុងតំបន់និងសកលលោក៖ ការសិក្សាប្រៀបធៀបលើទស្សនៈរបស់បញ្ញវន្តកម្ពុជា. កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, ១(១), ៥៥-៦៩.

Abstract

This research aimed at exploring the views of Cambodian educated people on the influence of major powers (China, the US, Japan and EU) in global and regional contexts. 212 Cambodian educated participants were requested using snowballing method to fill out the online survey questionnaire. It was found that China and the US were viewed as the most threatening powers to the global peace while Japan was considered the most positive player. In terms of responsibility, Japan was perceived as the key actor and sequentially followed by EU, the US and China. However, China was viewed as the most significant and influential actor in the Southeast Asia region compared to its competitor powers, the US standing the second place and Japan in the third place. EU was seen to be the least influential actor in this region. In addition, the explored views showed that it is important for Cambodia to keep good relation with these major powers. Interestingly, the respondents viewed Japan as the most important actor followed by the EU while China and the US were seen to be the least important players. Gender, education level profession and the respondents’ overseas experiences were found to play some roles in segregating their opinions towards China, the US, Japan and the EU.

សង្ខិតន័យ

ការស្រាវជ្រាវនេះមានគោលបំណងដើម្បីស្វែងយល់អំពីទស្សនៈរបស់បញ្ញវន្តកម្ពុជា ទៅលើឥទ្ធិពលនៃមហាអំណាចមួយចំនួនដូចជាប្រទេសចិន អាមេរិក ជប៉ុន និងសហភាពអឺរ៉ុប ក្នុងបរិបទពិភពលោក និងក្នុងតំបន់។ បញ្ញវន្តខ្មែរចំនួន២១២រូប ត្រូវបានជ្រើសរើសតាមវិធីប្រាប់តៗគ្នា (snowballing) ដើម្បីចូលរួមបំពេញកម្រងសំណួរស្ទង់មតិតាមអនឡាញ។ ជាលទ្ធផល បញ្ញវន្តខ្មែរយល់ឃើញថា ប្រទេសចិននិងសហរដ្ឋអាមេរិកជាប្រទេសដែលមានការគំរាមកំហែងជាងគេទៅលើសន្តិសុខពិភពលោក បើធៀបជាមួយនឹងប្រទេសមហាអំណាចផ្សេងទៀត ដោយឡែកប្រទេសជប៉ុនត្រូវបានគេយល់ថាជាប្រទេសដែលមានការគំរាមកំហែងតិចជាងគេ។ ឆ្លើយតបចំពោះទំនួលខុសត្រូវក្នុងការដោះស្រាយបញ្ហាពិភពលោក បញ្ញវន្តកម្ពុជាបានយល់ឃើញថាប្រទេសជប៉ុនជាប្រទេសដែលមានទំនួលខុសត្រូវខ្ពស់ជាងគេ ហើយមហាអំណាចដែលមានទំនួលខុសត្រូវខ្ពស់ជាបន្តបន្ទាប់គឺប្រទេសសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។ សាធារណរដ្ឋប្រជាមានិតចិនត្រូវបានគេយល់ឃើញថាជាប្រទេសសំខាន់ និងមានឥទ្ធិពលខ្លាំងជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ បើប្រៀបធៀបជាមួយសហរដ្ឋអាមេរិក និងជប៉ុន ស្របពេលដែលសហគមន៍អឺរ៉ុបត្រូវបានគេមើលឃើញថាមានឥទ្ធិពលតិចជាងគេក្នុងតំបន់។ បន្ថែមពីលើនេះ លទ្ធផលស្រាវជ្រាវក៏បានបង្ហាញថា វាមានសារសំខាន់បំផុតដែលថាប្រទេសកម្ពុជាត្រូវរក្សាតុល្យភាពទំនាក់ទំនងល្អជាមួយប្រទេសធំៗទាំងនេះក្នុងនយោបាយការបរទេស។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ បញ្ញវន្តកម្ពុជាយល់ឃើញថា ប្រទេសជប៉ុនជាតួអង្គសំខាន់ជាងគេបំផុតដែលកម្ពុជាត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងនយោបាយការបរទេសខ្លួន និងតាមបន្ទាប់ដោយសហគមន៍អឺរ៉ុប។ ផ្ទុយទៅវិញ ពួកគេបែរជាយល់ឃើញថាប្រទេសចិន និងសហរដ្ឋអាមេរិកគឺជាតួអង្គមិនសូវសំខាន់ខ្លាំងទៅវិញក្នុងចំណោមមហាអំណាចទាំង៤នេះ។ ទោះជាយ៉ាងនេះក្តី ទស្សនៈរបស់បញ្ញវន្តកម្ពុជាចំពោះមហាអំណាចទាំងនេះ ក៏មានភាពខុសគ្នាខ្លះៗដែរ បើយើងធ្វើការប្រៀបធៀបទស្សនៈរបស់ពួកគេដោយផ្អែកលើកត្តា ភេទ កម្រិតការសិក្សា មុខរបរ/ការងារ និងបទពិសោធន៍ក្រៅប្រទេសរបស់គេជាដើម។

CJHSS Journal

A place where you can explore contemporary scientific knowledge, publish and share your research work.

Categories

Recent Post

Other Page

កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Contact

Institute of Humanities and Social Sciences

Russian Blvd, Khemarak Vitou Building, 2nd Floor

(+855)12-250-887

cjhsseditors@gmail.com

© CJHSS. All Rights Reserved