កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Cambodian Journal of Humanities and Social Sciences

(កសមវស-CJHSS: Open Access, Blinded Peer Reviewed Journal)

...

ឯកសារស្រាវជ្រាវ

ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល

អាគតដ្ឋាន
ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់. (២០២២). ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល, កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, ១(២), ១-២១.

Citation

សង្ខិតន័យ

ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែកជាប្រធានបទសិក្សានៅចន្លោះបន្ទាយលង្វែកភាគខាងកើត រហូតដល់មាត់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។ ប្រធានបទនេះ ផ្តោតលើ រចនាសម្ព័ន្ធ ទម្រង់ និងប្រភេទនៃប្រព័ន្ធធារាសាស្រ្តបុរាណដែលមាននៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក៏ដូចជាសិក្សាអំពីសក្តានុពលសម្រាប់វិស័យកសិកម្ម និងស្ថានភាពជាក់ស្តែងនៃប្រព័ន្ធធារាសាស្រ្តទាំងនោះផងដែរ។ វិធីសាស្រ្តវិភាគតាមបែបបុរាណវត្ថុវិទ្យា, វិភាគទៅលើរូបភាពផ្កាយរណប (Google Map), ការសម្ភាសចាស់ទុំក្នុងភូមិ និងការសិក្សាទៅលើឯកសារប្រវត្តិសាស្រ្តក្នុងសម័យកាលនៃការកកើតស្ថានីយ ឬ ទីតាំងទាំងនោះជាដើម ត្រូវបានប្រើប្រាស់ដើម្បីសម្រេចបាននូវវត្ថុបំណងខាងលើ។ លទ្ធផលបង្ហាញថា ប្រព័ន្ធធារាសាស្ត្រពីរប្រភេទត្រូវបានគេប្រើប្រាស់គឺប្រព័ន្ធព្រែក និង ប្រព័ន្ធមេទឹក។ ប្រព័ន្ធព្រែកមានពីរប្រភេទគឺព្រែកធម្មជាតិ និងព្រែកដែលកើតឡើងពីស្នាដៃមនុស្ស ដោយឡែកព្រែកដែលកើតឡើងដោយស្នាដៃមនុស្សត្រូវបានគេស្គាល់តាមការហៅរបស់ប្រជាពលរដ្ឋថា “ជំនីក”។ ចំណែកប្រព័ន្ធមេទឹកមានលក្ខណៈស្រដៀងគ្នានឹងទំនប់ដែរ ប៉ុន្តែមេទឹកច្រើនមានទំនប់ពីរខ្សែ ឬ បីខ្សែ សម្រាប់ទប់ ឬស្តុកទឹកទុកប្រើប្រាស់។ ការសិក្សានេះក៏បានបង្ហាញដែរថា ប្រព័ន្ធធារាសាស្ត្រនៅភាគខាងកើតបន្ទាយលង្វែកនៅអាចបន្តប្រើប្រាស់ដោយប្រជាជននៅឡើយ បើទោះបីជាមានព្រែក និង មេទឹកមួយចំនួនត្រូវបាត់បង់រូបរាង ឬសណ្ឋានដើមរបស់ខ្លួនដោយសារកត្តាធម្មជាតិ និងការអភិវឌ្ឍដោយគម្រោងឯកជនក៏ដោយ។ រចនាសម្ព័ន្ធធារាសាស្រ្តបុរាណនៅក្នុងតំបន់នេះ បានបង្ហាញជាភស្ដុតាងនៃមរតកវប្បធម៌ខ្មែរដែលគួរត្រូវរក្សាទុកជាអត្តសញ្ញាណវប្បធម៌ក្នុងតំបន់ ព្រមទាំងជាប្រពៃណីនៃការប្រកបការងារកសិកម្មស្រូវបែបប្រពៃណីជាប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ ការរក្សាបាននូវប្រព័ន្ធធារាសាស្ត្របុរាណទាំងនេះគឺជាការរក្សាបាននូវទេសភាពវប្បធម៌ប្រចាំតំបន់ផងដែរ។

Abstract

Water Management System at Eastern Banteay Longvek is a research topic which was conducted at Kompong Lourng commune, Pognea Leu district, Kandal province of Cambodia. The study focused on structures and the typology of the ancient water irrigation system which still exist in the eastern of Longvek area and also the potentials of rice agriculture production and lastly the present conditions of the water irrigation systems. The methodology used includes the archaeological survey, analysis of google aerial images, interview with old villagers and reviewing related historical studies. The results showed that there are two types of the irrigation systems exist: 1) Prek system (canal) and 2) Me Tik system (water barrage). Natural Prek system and human constructed Prek sytem were identify. The human constructed Prek system were dug sometime in the past where date of construction could not be identified in this study due to no archaeological excavation. For Me Tik, they are similar to water dams but they are composed of two or three earthen embankments for blocking the water at a corner. The research finds that some Prek and Me Tik systems are disappeared due to natural factor and the private development company who uses the area for other purposes. The evidence of this water system is the cultural asset which should be preserved. This cultural asset is also the evidence of traditional rice production activities of the villagers in the area. The preservation of this cultural asset is to preserve the cultural landscape of the area as well.

CJHSS Journal

A place where you can explore contemporary scientific knowledge, publish and share your research work.

Categories

Recent Post

Other Page

កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Contact

Institute of Humanities and Social Sciences

Russian Blvd, Khemarak Vitou Building, 2nd Floor

(+855)12-250-887

cjhsseditors@gmail.com

© CJHSS. All Rights Reserved