កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Cambodian Journal of Humanities and Social Sciences

(កសមវស-CJHSS: Open Access, Blinded Peer Reviewed Journal)

...

People’s Perceptions on Community Welfare and Public Administrative Service Providers: A Case of Trapang Thom Cheurng Commune, Takeo Province, Cambodia

ទស្សនៈពលរដ្ឋកម្ពុជាទៅលើសុខមាលភាពសហគមន៍និងអ្នកផ្តល់សេវារដ្ឋបាលសាធារណៈ៖ ករណីសិក្សាឃុំត្រពាំងធំខាងជើង ខេត្តតាកែវ
Citation
Ly, T., Heng, V., & Phon, K. (2024). People’s Perceptions on Community Welfare and Public Administrative Service Providers: A Case of Trapang Thom Cheurng Commune, Takeo Province, Cambodia. Cambodian Journal of Humanities and Social Sciences, 3(1), 30-41.

អាគតដ្ឋាន
Ly, T., Heng, V., & Phon, K. (2024). People’s Perceptions on Community Welfare and Public Administrative Service Providers: A Case of Trapang Thom Cheurng Commune, Takeo Province, Cambodia. Cambodian Journal of Humanities and Social Sciences, 3(1), 30-41.

Abstract

Community welfare plays significant role in people’s well-being including their mental state and physical being. In this regard, public institutions and local authorities play important roles in ensuring the progress and development. The current study centers on public perceptions toward the government’s performance in issues related to enhancement of community welfare and public service providers. The study employed a cross-sectional survey method to collect the data from the participants using a researcher-development questionnaire. A total of 350 community people participated in the study. It was found that the participants expressed favorable views toward most aspects of community welfare with exception of how the local authorities handle illegal drug situation and the development of irrigation infrastructure in the villages. The participants’ attitudes towards public administrative service providers were strongly positive. The study suggested looking at the issues from independent point of view, adjust methodology for comprehensive analysis, publicize the public institution’s performance information, safeguarding the illegal drug activities in the communities and developing proper irrigation infrastructure.

សង្ខិតន័យ

សុខុមាលភាពសហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងសុខុមាលភាពរបស់មនុស្ស រួមទាំងស្ថានភាពផ្លូវចិត្ត និងរាងកាយរបស់ពួកគេ។ ក្នុងន័យនេះ គ្រឹះស្ថានសាធារណៈនិងអាជ្ញាធរមូលដ្ឋានមានតួនាទីសំខាន់ក្នុងការធានានូវវឌ្ឍនភាព និងការអភិវឌ្ឍរបស់សហគម។ ការសិក្សានេះផ្តោតលើមតិសាធារណៈលើបញ្ហាទាក់ទងនឹងសុខុមាលភាពសហគមន៍និងអ្នកផ្តល់សេវាសាធារណៈ។ ការសិក្សាប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវបែបស្ទង់មតិដោយប្រើកម្រងសំណួរអ្នកស្រាវជ្រាវផលិតដោយខ្លួនឯងដើម្បីប្រមូលទិន្នន័យពីក្រុមគោលដៅ។ មានប្រជាពលរដ្ឋចំនួន ៣៥០នាក់បានចូលរួមនៅក្នុងការសិក្សានេះ។ លទ្ធផលស្រាវជ្រាវបានបង្ហាញថា អ្នកចូលរួមបានបង្ហាញនូវទស្សនៈវិជ្ជមាននិងការពេញចិត្តទៅលើទិដ្ឋភាពភាគច្រើនសុខុមាលភាពសហគមន៍ លើកលែងតែទិដ្ឋភាពទាក់ទងនឹងដំណោះស្រាយបញ្ហាគ្រឿងញៀនខុសច្បាប់និងការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនៅក្នុងភូមិឃុំ។ បន្ថែមពីលើនេះ ទស្សនៈពលរដ្ឋទៅលើតួអង្គដែលជាអ្នកផ្តល់សេវាសាធារណៈនៅក្នុងសហគមន៍ ក៏បានបង្ហាញនូវរូបភាពវិជ្ជមានច្រើន។ តាមរយៈលទ្ធផល ការសិក្សានេះបានស្នើនូវអនុសាសន៍មួយចំនួនដូចជា ស្វែងយល់ពីបញ្ហាសហគមចេញពីទស្សនៈនៃអ្នកស្រាវជ្រាវឯករាជ្យ កែសម្រួលវិធីសាស្រ្តស្រាវជ្រាវដើម្បីវិភាគបញ្ហាបានស៊ីជម្រៅ ផ្សព្វផ្សាយព័ត៌មានអំពីការអនុវត្តនិងប្រសិទ្ធភាពការងាររបស់គ្រឹះស្ថានសាធារណៈ បង្កើនការបង្រ្កាបសកម្មភាពគ្រឿងញៀនខុសច្បាប់នៅក្នុងសហគមន៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តនៅក្នុងសហគមន៍ឱ្យបានសមស្របតាមតម្រូវការ។

CJHSS Journal

A place where you can explore contemporary scientific knowledge, publish and share your research work.

Categories

Recent Post

Other Page

កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Contact

Institute of Humanities and Social Sciences

Russian Blvd, Khemarak Vitou Building, 2nd Floor

(+855)12-250-887

cjhsseditors@gmail.com

© CJHSS. All Rights Reserved