Citation
Seng, S. (2024). Determining Cambodian University Students’ Perceptions of Lecturers’ Pedagogical Content Knowledge. Cambodian Journal of Humanities and Social Sciences, 3(1), 1-8.
អាគតដ្ឋាន
Seng, S. (2024). Determining Cambodian University Students’ Perceptions of Lecturers’ Pedagogical Content Knowledge. Cambodian Journal of Humanities and Social Sciences, 3(1), 1-8.
Abstract
While teacher professional development is all-important, research on students’ perceptions of their teachers’ pedagogical content knowledge (PCK) has drawn many educational researchers to explore it since PCK has a role in effective teaching. This article reported on a study examining how university students in Cambodia viewed the pedagogical content understanding of their English lecturers. The research setting was a private university situated in Phnom Penh, Cambodia. The samples were Cambodian EFL students majoring in English in 2023–2024. The researcher collected data using a slightly adapted five-level Likert-scale questionnaire from 150 students. This research used small data sets and revealed that the students perceived their lecturers’ PCK as high. Among the four subconstructs of PCK, Subject Matter Knowledge (SMK) received the highest rating, followed by Instructional Objective and Context (IOC), Instructional Representation and Strategies (IRS), and Knowledge of Students’ Understanding (KSU), respectively. Additionally, a difference in PCK scores between males and females was not found. Related to the student’s perception of PCK based on year levels, another result indicated no statistically significant difference among the three-year levels: first-year students, sophomores, and juniors.
សង្ខិតន័យ
ខណៈការអភិវឌ្ឍអាជីពគ្រូបង្រៀនមានសារៈសំខាន់ខ្លាំង ការសិក្សាស្រាវជ្រាវពីទស្សនៈយល់ឃើញរបស់សិស្សលើចំណេះដឹងគរុកោសល្យ (PCK) បានទាក់ទាញអ្នកស្រាវជ្រាវអប់រំជាច្រើនក្នុងការសិក្សា ដោយសារ PCK មានតួនាទីនាំឱ្យការបង្រៀនប្រកបដោយប្រសិទ្ធភាព។ អត្ថបទនេះបង្ហាញពីការសិក្សាមួយដែលស្វែងរកថាតើនិស្សិតសកលវិទ្យាល័យក្នុងប្រទេសកម្ពុជាគិតបែបណាទាក់ទងនិងការយល់ដឹងលើគរុកោសល្យរបស់គ្រូភាសាអង់គ្លេសរបស់ពួកគេ។ បរិបទនៃការស្រាវជ្រាវនេះគឺនៅសកលវិទ្យាល័យឯកជនមួយមានទីតាំងនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ សំណាកស្រាវជ្រាវជាក្រុមនិស្សិតកម្ពុជាកំពុងសិក្សា ជំនាញភាសាអង់គ្លេសក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អ្នកស្រាវជ្រាវបានប្រមូលទិន្នន័យពីនិស្សិតសរុបចំនួន១៥០នាក់ ដោយប្រើប្រាស់កម្រងសំណួរដែលប្រើប្រាស់រង្វាស់ទិន្នន័យលីកឃើត (Likert Scale) ដែលមានប្រាំកម្រិត។ ការសិក្សានេះបានប្រើប្រាស់ទិន្នន័យខ្នាតតូច នឹងបានបង្ហាញថា និស្សិតដែលបានចូលរួមក្នុងការសិក្សានេះយល់ឃើញថាចំណេះដឹងគរុកោសល្យរបស់គ្រូបង្រៀនរបស់ពួកគេមានកម្រិតខ្ពស់។ ក្នុងចំណោមអថេរទ្រឹស្តីរង(sub-construct)ទាំងបួននៃ PCK ទស្សនៈនិស្សិតទៅលើចំណេះដឹងមុខវិជ្ជាសិក្សា (SMK) របស់គ្រូមានកម្រិតខ្ពស់ជាងគេបង្អស់និងបន្តតាមលំដាប់ដោយ គោលបំណងនៃការបង្រៀននិងបរិបទ (IOC) លក្ខណៈនៃការបងៀននិងយុទ្ធសាស្ត្រ (IRS) និងចំណេះដឹងលើការយល់ដឹងរបស់សិស្ស (KSU)។ លើសពីនេះ លទ្ធផលការស្រាវជ្រាវមិនបានបង្ហាញពីភាពខុសគ្នារវាងទស្សនៈរបស់និស្សិតស្រីនិងនិស្សិតប្រុសនោះទេទៅលើចំណេះដឹងគរុកោសល្យរបស់គ្រូ។ ទាក់ទងនិងការយល់ឃើញរបស់និស្សិតផ្អែកលើកត្តាកម្រិតឆ្នាំសិក្សា លទ្ធផលក៏បានបង្ហាញពីភាពមិនខុសគ្នានៃទស្សនៈនិស្សិតដែលកំពុងសិក្សានៅក្នុងឆ្នាំទី១ ឆ្នាំទី២ និងឆ្នាំទី៣។