កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Cambodian Journal of Humanities and Social Sciences

(កសមវស-CJHSS: Open Access, Blinded Peer Reviewed Journal)

...

Analysis of Cambodian Students’ Errors in Solving Quadratic Function Problems Using Newman’s Error Analysis

Analysis of Cambodian Students’ Errors in Solving Quadratic Function Problems Using Newman’s Error Analysis
Citation
Ly, T., & Takuya, B. (2023). Analysis of Cambodian Students’ Errors in Solving Quadratic Function Problems Using Newman’s Error Analysis. Cambodian Journal of Humanities and Social Sciences, 2(1), 32-44.

អាគតដ្ឋាន

Abstract

Errors and misconception in students’ mathematics learning have become hot topics for teachers, educators and researchers for decades. Consistent errors may lead to misconception which ultimately affect the students’ learning performance. This study centered on errors made by the students when they attempted to solve mathematics word problems. The objective of this study was to identify the errors the students made in solving quadratic function word problems. Qualitative method with students’ test paper analysis and the in-depth interview using Newman’s Error Analysis (NEA) framework were used to identify the students’ errors and mistakes. Forty grade 12 students studying in a Cambodian public high school participated in the study. It was found that the students made the most errors in comprehension level (36.2%), reading errors accounted for 2.15% while transformation errors made up of 12.27%. Process skills errors made up of 19.94% while encoding errors (29.44%) ranked second among errors the students made. Failure to know or understand individual mathematical concept, for example vertex, symmetry line, interception point, range and domain of function etc. had hindered the students’ comprehension of the problem and led to difficulties in solving math problems. This study suggested careful attention should be taken into account when introducing specific mathematics concept to students, especially at the early stage. Emphasizing the relationship between each concept helped strengthen the students’ comprehension of the problem and improve their overall mathematics learning ability.

សង្ខិតន័យ

ការសិក្សាអំពីកំហុស និងការយល់ខុសទាក់ទងនឹងការរៀនមុខវិជ្ជាគណិតវិទ្យារបស់សិស្សបានក្លាយជាប្រធានបទដ៏សំខាន់មួយសម្រាប់គ្រូបង្រៀន អ្នកអប់រំ និងអ្នកស្រាវជ្រាវទាំងឡាយ។ កំហុសដែលសិស្សបានបង្កើតឡើងច្រំដែលៗអាចក្លាយទៅជាការយល់ខុស និងចុងក្រោយប៉ះពាល់ដល់លទ្ធផលនៃការសិក្សាលើមុខវិជ្ជាគណិតវិទ្យារបស់ពួកគេ។ ការសិក្សានេះផ្តោតជាចម្បងទៅលើកំហុសដែលសិស្សអាចនឹងបង្កើតឡើង នៅពេលពួកគេព្យាយាមដោះស្រាយចំណោទគណិតវិទ្យា។ វត្ថុបំណងនៃការស្រាវជ្រាវគឺសិក្សានិងកំណត់នូវប្រភេទកំហុសដែលសិស្សបង្កើតឡើងក្នុងការដោះស្រាយចំណោទគណិតវិទ្យាទាក់ទងនឹងអនុគមន៍ដឺក្រេទី២។ ការសិក្សាប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវបែបគុណភាព ជាមួយនឹងការវិភាគទៅលើសន្លឹកកិច្ចការប្រឡងរបស់សិស្ស បូកនឹងការសម្ភាសបែបស៊ីជម្រៅដោយវិធីវិភាគកំហុសរបស់ញូមែន (Newman’s Error Analysis )។ សិស្សានុសិស្សថ្នាក់ទី១២ចំនួន៤០នាក់ដែលកំពុងសិក្សានៅវិទ្យាល័យរដ្ឋមួយក្នុងប្រទេសកម្ពុជាបានចូលរួមក្នុងការសិក្សានេះ។ ការស្រាវជ្រាវជ្រាវបានរកឃើញថា ក្នុងអំឡុងពេលដោះស្រាយចំណោទអនុគមន៍ដឺក្រេទី២ សិស្សទាំងឡាយបានបង្កើតនូវកំហុសច្រើនបំផុតក្នុងកម្រិតយល់ដឹង (36.2%), កំហុសក្នុងការអានមានចំនួន 2.15% ខណៈកំហុសក្នុងការកំណត់វិធីដោះស្រាយមានចំនួន 12.27%។ កំហុសក្នុងដំណើរការដោះស្រាយចំណោទមានចំនួន 19.94% ស្របពេលដែលកំហុសក្នុងការទាញបញ្ជាក់លទ្ធផលមាន 29.44% និងស្ថិតក្នុងចំណាត់ថ្នាក់ទីពីរច្រើនជាងគេ។ កង្វះខាតការដឹងឬយល់ពីបញ្ញត្តគណិតវិទ្យានីមួយៗ ឧទាហរណ៍ដូចជា ចំណុចកំពូលនៃខ្សែកោង បន្ទាត់ឆ្លុះ ចំណុចប្រសព្វរវាងខ្សែកោងនឹងអ័ក្សកូអរដោនេ ដែនកំណត់ និងសំណុំរូបភាពនៃអនុគមន៍ជាដើម បានរារាំងដល់ការយល់ដឹងរបស់សិស្សអំពីចំណោទបញ្ហាទាំងមូល ហើយបានក្លាយជាឧបសគ្គសម្រាប់សិស្សក្នុងការរដោះស្រាយចំណោទគណិតវិទ្យា។ ការសិក្សានេះអាចក្លាយទៅជាសារមួយដ៏សំខាន់សម្រាប់គ្រូបង្រៀន ឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការបង្រៀននិងពន្យល់នូវខ្លឹមសារបញ្ញត្តគណិតវិទ្យាជាក់លាក់ណាមួយដល់សិស្ស។ ការពន្យល់ពីទំនាក់ទំនងរវាងបញ្ញត្តគោលនីមួយៗអាចជួយពង្រឹងការយល់ដឹងរបស់សិស្សអំពីលំហាត់ឬចំណោទគណិតវិទ្យា និងបង្កើនសមត្ថភាពក្នុងការរៀនរបស់សិស្សលើមុខវិជ្ជានេះផងដែរ។

CJHSS Journal

A place where you can explore contemporary scientific knowledge, publish and share your research work.

Categories

Recent Post

Other Page

កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Contact

Institute of Humanities and Social Sciences

Russian Blvd, Khemarak Vitou Building, 2nd Floor

(+855)12-250-887

cjhsseditors@gmail.com

© CJHSS. All Rights Reserved