អាគតដ្ឋាន
ឈុន ផាវ៉េង, ប៉ាន់ វុត្ថា, ហ៊ឹម ញាណារិទ្ធ និង ក្ដាន់ ធុល. (២០២៣). មូលហេតុនៃការបែកបាក់គ្រួសារនៅកម្ពុជា៖ ការសិក្សានៅក្នុងសង្កាត់ស្ទឹងមានជ័យរាជធានីភ្នំពេញ. កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, ២(២), ៥៥-៧៤.
Citation
សង្ខិតន័យ
ការបែកបាក់គ្រួសារឬការលែងលះក្នុងសង្គមគ្រួសារបានក្លាយជាបញ្ហាប្រឈមមួយមិនត្រឹមតែសម្រាប់បុគ្គលខ្លួនឯងផ្ទាល់នោះទេ ប៉ុន្តែវាក៏បាននាំមកនូវផលវិបាកដល់គ្រួសារ សាច់ញាតិ និងសង្គមកម្ពុជាផងដែរ។ ការសិក្សាអំពីមូលហេតុនៃការបែកបាក់គ្រួសារនៅក្នុងសង្គមកម្ពុជាមួយនេះ ធ្វើឡើងនៅក្នុងសង្កាត់ស្ទឹងមានជ័យនៃរាជធានីភ្នំពេញ។ ដំណើរការស្រាវជ្រាវអនុវត្តតាមវិធីសាស្រ្តស្រាវជ្រាវបែបគុណវិស័យ ដោយប្រើវិធីសម្ភាសស៊ីជម្រៅជាមួយក្រុមគោលដៅស្រាវជ្រាវចំនួន២៥នាក់ ដែលក្នុងនោះមានស្រ្តីចំនួន១៥នាក់។ លទ្ធផលស្រាវជ្រាវបង្ហាញថា មូលហេតុដែលឈានទៅដល់ការលែងលះឬបែកបាក់ក្នុងសង្គមកម្ពុជាមានដូចជា ហិង្សាសេដ្ឋកិច្ចគ្រួសារ, ការប្រចណ្ឌ, ការជ្រៀតជ្រែកនៃញាតិពន្ធ, បញ្ហាហឹង្សាផ្លូវភេទ, អំពើហិង្សាផ្លូវកាយ និង កង្វះវិធីសាស្ត្រពិភាក្សាបញ្ហាគ្រួសារ។ ក្នុងទិដ្ឋភាពជាក់ស្តែង មានក្រុមគ្រួសារមួយចំនួនបានបែកបាក់គ្នាបណ្តាលមកមូលហេតុពីរឬច្រើនក្នុងចំណោមមូលហេតុទាំងនេះ។ លទ្ធផលក៏បានបង្ហាញថា មានកត្តាមួយចំនួនដែលជំរុញឱ្យមូលហេតុទាំងនេះកាន់តែក្តៅនិងឈានទៅដល់ការលែងលះ ដែលកត្តាទាំងនោះមានដូចជា កត្តាចំណេះដឹង ការងារ កត្តាទំហំប្រាក់ចំណូលជាដើម។ ដើម្បីចូលរួមជាទស្សនទានសម្រាប់វិធីសាស្រ្តបង្ការឬជៀសវាងនូវបញ្ហាបែកបាក់គ្រួសារនេះ ការសិក្សាបានផ្តល់អនុសាសន៍មួយចំនួនដូចជា ស្វែងយល់ពីគ្នាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តរៀបការ, ចុះអេតាស៊ីវិលឱ្យបានត្រឹមត្រូវ, ព្យាយាមសម្ងប់អារម្មណ៍ពេលមានបញ្ហាគ្រួសារជាដើម។
Abstract
Family separation or divorce has become a challenge not only for the individual but also for the family, relatives and society in Cambodia. This study focused on the causes of family separation in Cambodian which took place in Sangkat Stung Meanchey, Phnom Penh. The research process followed a qualitative method where in-depth interviews with 25 target groups, including 15 women were conducted. The findings showed that the major causes of divorce or separation among families in the study context were economic violence, jealousy, relative intrusion, sexual violence, physical violence, and a lack of discussion methods. In fact, some families split up for a combination of two or more reasons. The results also showed that there were other factors such as level of knowledge, employment status, income and so on were directly or indirectly stimulated the causes mentioned above. To prevent family breakdown, the study recommended that both parties should understand each other well before getting married, get lawful marriage registration, and try to calm down when finding the resolution to the family’s issues.