កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Cambodian Journal of Humanities and Social Sciences

(កសមវស-CJHSS: Open Access, Blinded Peer Reviewed Journal)

...

ឯកសារស្រាវជ្រាវ

ការសិក្សាខ្នាតតូចអំពីទស្សនៈអតិថិជនកម្ពុជាទៅលើការទិញនិងសេវាកម្មទិញ-លក់ផលិតផលតាមអនឡាញ

អាគតដ្ឋាន
មឿង ចំរើន និង លី តុង. (២០២៣). ការសិក្សាខ្នាតតូចអំពីទស្សនៈអតិថិជនកម្ពុជាទៅលើការទិញនិងសេវាកម្មទិញ-លក់ផលិតផលតាមអនឡាញ. កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, ២(២), ៥៦-៧៤.

Citation

សង្ខិតន័យ

ការសិក្សាអំពីទស្សនៈរបស់អតិថិជនកម្ពុជាទៅលើអាជីវកម្ម និងសេវាកម្មទិញ-លក់ទំនិញតាមអនឡាញនេះមានការចូលរួមពីក្រុមគោលដៅស្រាវជ្រាវចំនួន ២៣១នាក់។ ការសិក្សាប្រើប្រាស់វិធីសាស្រ្តស្រាវជ្រាវបរិមាណវិស័យ និងប្រមូលទិន្នន័យដោយប្រើវិធីស្ទង់មតិតាមអនឡាញ។ សំណាកស្រាវជ្រាវបង្កើតឡើងតាមវិធីជ្រើសរើសសំណាកតៗគ្នានិងវិធីចូលរួមដោយស្ម័គ្រចិត្ត ដោយក្រុមគោលដៅស្រាវជ្រាវជាអតិថិជនមានបទពិសោធទិញនិងកំពុងបន្តទិញទំនិញតាមអនឡាញ។ ទស្សនៈទៅលើសេវាកម្មទិញ-លក់ទំនិញតាមអនឡាញផ្តោតទៅលើទិដ្ឋភាពចំនួនប្រាំគឺ ការរចនាមុខងារ និង ភាពងាយស្រួលប្រើប្រាស់នៃថ្នាលទិញទំនិញ-លក់ទំនិញតាមអនឡាញ, ការធានារក្សានូវឯកជនភាពនិងសុវត្តិភាពព័ត៌មានរបស់អតិថិជន, ការរៀបចំដឹកជញ្ជូនផលិតផលឱ្យអតិថិជនតាមពេលកំណត់, ការដោះស្រាយបញ្ហាជូនអតិថិជននិងភាពស្មោះត្រង់ និងការយកចិត្តទុកដាក់និងជួយអតិថិជនក្នុងការជ្រើសរើសទំនិញ។ លទ្ធផលបង្ហាញថាសម្លៀកបំពាក់ សម្ភារៈគេហដ្ឋាន អាហារនិងភេសជ្ជៈ និងផលិតផលសម្រាប់ថែសម្ផស្សនិងគ្រឿងសម្អាងទទួលបានការបញ្ជាទិញច្រើនជាងគេ។ វិធីឬរបៀបក្នុងការទូទាត់ថ្លៃទំនិញអនឡាញដែលពេញនិយមជាងគេមានពីរគឺ ការទូទាត់តាមកម្មវិធីធនាគារលើទូរសព្ទ ឬ KHQR Code និងការទូទាត់ពេលទំនិញមកដល់ដៃ។ លទ្ធផលក៏បានបង្ហាញផងដែរថា ជាទូទៅអតិថិជនមានទស្សនៈវិជ្ជមានទៅលើទិដ្ឋភាពទាំងប្រាំនៃសេវាកម្មទិញ-លក់ទំនិញតាមអនឡាញជាពិសេសទៅលើចំណុចនៃការរៀបចំគេហទំព័រឬថ្នាលលក់ទំនិញតាមអនឡាញ និង គុណភាពនៃការរៀបចំ ដឹកជញ្ជូនទំនិញឱ្យអតិថិជន។ ទិដ្ឋភាពដែលទទួលបានការពេញចិត្តតិចជាងគេគឺពាក់ព័ន្ធនឹងដំណោះស្រាយបញ្ហាជូនអតិថិជនដោយភាពស្មោះត្រង់។ ដើម្បីបង្កើនភាពជោគជ័យក្នុងអាជីវកម្មអនឡាញ ម្ចាស់អាជីវកម្មអនឡាញគួរពិចារណារលើអនុសាសន៍ពាក់ព័ន្ធនឹងកត្តា សុវត្ថិភាពប្រតិបត្តិការតាមអនឡាញ, ភាពទាក់ទាញនៃថ្នាលអាជីវកម្មអនឡាញ, ការបង្ហាញព័ត៌មានផលិតផល, ដំណោះស្រាយចំពោះអតិថិជន, គោលការណ៍បង្វិលត្រឡប់ទំនិញឬសំណងថ្លៃទំនិញ និងភាពបត់បែននៃការធ្វើទីផ្សារ។

Abstract

The study on Cambodian consumers' views on online business and services quality involved 231 research participants. The study employed quantitative research methods and the data were collected using online survey method. The sample was formed using snowballing and volunteering participation where the participants were Cambodian customers who have been using online shopping service. Five aspects of online shopping namely online platform design, functionality and ease of use, privacy and security of customer information, product delivery arrangements, post-purchase customer’s problem-solving, and buyer’s helpfulness to customer in product recommendation were focused. The results showed that clothing, home appliances, food and beverages, and beauty and cosmetics products received the most orders using online shopping service. Two most common payment for online shopping were mobile banking or KHQR Code payment and payment on delivery (POD). The result also revealed that the customers generally had a positive view toward the five aspects of online shopping service, especially on the aspect of website or online shopping platform design and the quality of product preparation and delivery. The least satisfying aspect was the honestly of buyers deal with the customer’s post-purchase issues. The study recommended that online business’s owners should focused on improving online shopping security, user’s friendly online platform, product description, post-purchase solution, return and refund, and flexible marketing strategies.

CJHSS Journal

A place where you can explore contemporary scientific knowledge, publish and share your research work.

Categories

Recent Post

Other Page

កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Contact

Institute of Humanities and Social Sciences

Russian Blvd, Khemarak Vitou Building, 2nd Floor

(+855)12-250-887

cjhsseditors@gmail.com

© CJHSS. All Rights Reserved