កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Cambodian Journal of Humanities and Social Sciences

(កសមវស-CJHSS: Open Access, Blinded Peer Reviewed Journal)

...

ឯកសារស្រាវជ្រាវ

ប្រាសាទដូនអនក្នុងខេត្តពោធិ៍សាត់៖ ប្រវត្តិ រចនាបថ និងរចនាសម្ព័ន្ធពាក់ព័ន្ធនឹងប្រាសាទ

Daun On Temple in Pursat Province: Historical Information, Styles and Temple-related Infrastructure
អាគតដ្ឋាន
សួ ប៉ុណ្ណារ៉ាត់, ផុន កសិកា, តាកេត ស័កដា និង យិន ពោ. (២០២២). ប្រាសាទដូនអនក្នុងខេត្តពោធិ៍សាត់៖ ប្រវត្តិ រចនាបថ និងរចនាសម្ព័ន្ធពាក់ព័ន្ធនឹងប្រាសាទ, កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, ១(២), ២២-៥៥.

Citation

សង្ខិត្តន័យ

កម្មវត្ថុនៃការស្រាវជ្រាវនេះជាប្រាសាទវត្តដូនអនដែលមានទីតាំងស្ថិតនៅក្នុងភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ ការសិក្សាស្រាវជ្រាវនេះមានវត្ថុបំណងចំនួនពីរគឺ សិក្សាពីប្រវត្តិនិងរចនាបថរបស់ប្រាសាទដូនអន និងសិក្សាពីស្ថានភាពរចនាសម្ព័ន្ធជុំវិញប្រាសាទដែលមានទំនាក់ទំនងជាមួយប្រាសាទ។ វិធីសាស្រ្តចម្រុះត្រូវបានប្រើប្រាស់ ដោយប្រើវិធីវិភាគតាមបែបបុរាណវត្ថុវិទ្យា ការសម្ភាស ការវិភាគរូបថតបានពីផ្កាយរណប និងការសិក្សាទៅលើឯកសារមានស្រាប់។ លទ្ធផលស្រាវជ្រាវបានបង្ហាញថា ការសាងសង់ប្រាសាទដូនអនយកលំនាំប្រហាក់ប្រហែលទៅនឹងការសាងសង់ប្រាសាទបុរាណនៅតំបន់អង្គរ ដោយមានគូទឹកបីជាន់ព័ទ្ធជុំវិញ និងបារាយណ៍ទឹកផងដែរ។ ទីតាំងប្រាសាទដូនអនបច្ចុប្បន្នអាចមិនមែនជាទីតាំងដើមនៃប្រាសាទនោះទេ ប៉ុន្តែគ្រាន់តែជាគំនរបំណែកថ្មដែលគេបានប្រមូលមកដាក់គរលើគ្នា។ ផ្អែកទៅលើក្បាច់ចម្លាក់ដែលមាននៅលើសសរពេជ្រ ផ្តែរ ហោជាងចម្លាក់ចែង ស្លឹករកា មេទ្វារ បល្ល័ង្ក និងបំណែកផ្សេងៗទៀត គេអាចសន្និដ្ឋានបានថា ប្រាសាទនេះត្រូវបានសាងសង់ឡើងក្នុងសម័យអង្គរអំឡុងចន្លោះសតវត្សរ៍ទី១១ ដល់ទី១៣។ ក្បាច់ចម្លាក់របស់ប្រាសាទមានរូបសណ្ឋានដូចគ្នាទៅនឹងចម្លាក់ក្នុងរចនាបថបាយ័ន។ ទោះជាយ៉ាងនេះក្តី ការសន្និដ្ឋានឱ្យបានច្បាស់លាស់ពីរូបរាងប្រាសាទ និងពេលវេលាជាក់ស្តែង ឬរាជក្សត្រាដែលសាងសង់ប្រាសាទនេះគឺពុំអាចធ្វើទៅបាន ដោយសារតួប្រាសាទទាំងមូលបានបាក់បែកខ្ទេចខ្ទី (ទំនងជាគំនរថ្ម) និងពុំឃើញមានផ្ទាំងសិលាចារឹកនៅសេសសល់ដើម្បីយកធ្វើជាសំអាងបាន។ លទ្ធផលនៃការសិក្សានេះ បានបង្ហាញថាទីតាំងវត្តប្រាសាទដូនអនគឺជាអតីតប្រាសាទមួយ ដោយសិក្សាស្រាវជ្រាវអំពីប្រវត្តិប្រាសាទដូនអនដែលពាក់ព័ន្ធនឹងសម័យកាលសាងសង់ប្រាសាទ, ប្រវត្តិសាស្ត្របញ្ជាក់ពីកាលវេលានៃការរុះរើប្រាសាទ, ការសាងសង់វត្ត។ ការសិក្សាក៏បង្ហាញដែរថា ប្រាសាទដូនអនត្រូវបានបំផ្លាញរចនាសម្ព័ន្ធប្រាសាទទាំងស្រុង បាត់បង់បរិបទបុរាណវត្ថុវិទ្យា ដែលបង្ហាញអំពីសោភ័ណនៃសំណង់ ស្ថាបត្យកម្ម ហើយដែលការបាត់នេះនឹងមិនអាចយកអ្វីមកជំនួសបាន។ ទោះយ៉ាងនេះក្ដី អ្វីដែលបន្សល់ទុកនៅប្រាសាទដូនអនដល់បច្ចុប្បន្ន គួរត្រូវបានយកចិត្តទុកដាក់ថែរក្សាពីស្ថាប័នពាក់ព័ន្ធ ដើម្បីបុព្វហេតុអភិរក្សបេតិកភណ្ឌជាតិនៃកម្ពុជា។

Abstract

The object of this study is Wat Daun On temple, located in Prasat village, Romlech commune, Bakan district, Pursat province. The objectives of this study were (1) to study the age and style of the temple and (2) to identify the temple-related physical infrastructures and their present conditions. Archeological method, in-depth interview, Google image analysis and secondary document study were used. It was found that the construction of the Wat Daun On temple followed Khmer traditions with three layers of moat and a Baray were constructed around the area. The finding also revealed that the present location of the temple may not be at its original site where it was constructed but rather a pile of stone collection. Based on the art and carving on top of temple, frontons, semi frontons, lintels, corner stones, finials, supporters, door frames, moonstones, and other stone fragments, it revealed that Daun On temple was constructed with Bayon style during Angkorean period. Studies also showed that Daun On temple structure was completely destroyed, the archeological site was lost, which the aesthetics of the architecture was lost, and this loss will be irreplaceable. However, what remains of the Daun On temple to this day should be taken good care by the relevant institutions and stakeholders for the cause of preserving the national heritage of Cambodia.

CJHSS Journal

A place where you can explore contemporary scientific knowledge, publish and share your research work.

Categories

Recent Post

Other Page

កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Contact

Institute of Humanities and Social Sciences

Russian Blvd, Khemarak Vitou Building, 2nd Floor

(+855)12-250-887

cjhsseditors@gmail.com

© CJHSS. All Rights Reserved