កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Cambodian Journal of Humanities and Social Sciences

(កសមវស-CJHSS: Open Access, Blinded Peer Reviewed Journal)

...

ឯកសារស្រាវជ្រាវ

ស័យទេសចរណ៍កម្ពុជា៖ បញ្ហាប្រឈម និងដំណោះស្រាយដើម្បីនិរន្តរភាពការអភិវឌ្ឍវិស័យទេសចរណ៍

អាគតដ្ឋាន
មឿង ចំរើន, លី តុង, ផុន កសិកា និង តូច សុធារី. (២០២២). វិស័យទេសចរណ៍កម្ពុជា៖ វិស័យទេសចរណ៍កម្ពុជា៖ បញ្ហាប្រឈម និងដំណោះស្រាយដើម្បីនិរន្តរភាពការអភិវឌ្ឍវិស័យទេសចរណ៍, កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្ត្រសង្គម, ១(២), ទំ. ៧៨-១០១

Citation

សង្ខិត្តន័យ

ការស្រាវជ្រាវនេះមានវត្ថុបំណងកំណត់នូវបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជាយុទ្ធសាស្រ្ត សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាប្រកបដោយនិរន្តភាព។ ការស្រាវជ្រាវនេះប្រើប្រាស់វិធីសាស្រ្តបែបគុណភាព ដោយរួមបញ្ចូលគ្នារវាងការជួបសម្ភាសជាមួយក្រុមគោលដៅសំខាន់ៗ បូកជាមួយនឹងការសិក្សានិងវិភាគទៅលើ ឯកសារនានាដូចជា អត្ថបទស្រាវជ្រាវ ឯកសារយុទ្ធសាស្រ្ត និងឯកសារពាក់ព័ន្ធនឹងវិស័យទេសចរណ៍ផ្សេងៗទៀត។ ជាលទ្ធផល វិស័យទេសចរណ៍កម្ពុជាកំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជា សកម្មភាពកេងប្រវ័ញ្ចតាម រូបភាពផ្សេងៗទៅលើភ្ញៀវទេសចរ, កង្វះគោលដៅទេសចរ, កង្វះខាតមគ្គុទេសក៍ទេសចរដែលមានគុណភាព, ខ្វះភាពទាក់ទាញលើសេវាកម្មទេសចរ, បញ្ហាអនាម័យ សណ្តាប់ធ្នាប់ និងសុវត្ថិភាព និងបញ្ហាសំណុំលិខិតទិដ្ឋាការជាដើម។ ដើម្បីធានាបាននូវនិរន្តរភាពការអភិវឌ្ឍលើវិស័យមួយនេះ កម្ពុជាចាំបាច់ត្រូវរៀបចំគោលនយោបាយ និងផែនការទេសចរណ៍ឱ្យសមស្រប និងប្រែប្រួលទៅតាមនិន្នាការថ្មីនៃគោលដៅទេសចរសកល។ ដើម្បីឈានទៅសម្រេចបាននូវកិច្ចការមួយនេះ កម្ពុជាអាចពិចារណាលើអនុសាសន៍មួយចំនួនដូចជា ជំរុញទេសចរក្នុងស្រុក និងក្រៅស្រុក, រៀបចំបណ្តុះបណ្តាលជំនាញពាក់ព័ន្ធនឹងទេសចរណ៍, រៀបចំផែនទីទេសចរណ៍, ពង្រឹងការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជានៅក្រៅប្រទេស, បង្កើនភាពទាក់ទាញលើសេវាកម្មទេសចរណ៍, រៀបចំបង្កើតនូវកម្មវិធីសង្គម-វប្បធម៌តាមប៉ូលទេសចរណ៍ និងខេត្តផ្សេងៗ ព្រមទាំងជំរុញនូវចលនាសហគមអេកូទេសចរណ៍ជាដើម។ ជាក់ស្តែងដើម្បីសម្រេចនូវកិច្ចការទាំងនេះ កម្ពុជាចាំបាច់ត្រូវចំណាយការវិនិយោគច្រើន និងសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែករដ្ឋ ឯកជន អ្នកស្រាវជ្រាវ អ្នកប្រកបមុខរបរពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ក៏ដូចជាប្រជាពលរដ្ឋផ្ទាល់ផងដែរ។

Abstract

The objectives of this study were to assess the challenges and seek practical solutions for sustainable Cambodian tourism development. This study employed qualitative-based research methodology where a combination of interviews with key informants at some important tourist destinations as well as the study and analysis of literature, strategic and policy documents were the key elements of the research processes. It was found that Cambodian tourism sector faces several issues and challenges such as cheating occurred among local and foreign tourists, lack of attractive and competitive tourist destinations, lack of qualified tourist guides, lack of attractive tourism services, hygiene and security issues and tourist registration service issues. For sustainable tourism development, Cambodia may employ some measures or strategies such as boosting local and foreign tourists, strengthening tourism-related skills training programs, develop tourist map, launch social and cultural events, employing more attractive tourism services and developing of ecotourism communities. However, in order to achieve this ambitious goal, it requires close cooperation among key players such public and private sectors, research institutions, and the people.

CJHSS Journal

A place where you can explore contemporary scientific knowledge, publish and share your research work.

Categories

Recent Post

Other Page

កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Contact

Institute of Humanities and Social Sciences

Russian Blvd, Khemarak Vitou Building, 2nd Floor

(+855)12-250-887

cjhsseditors@gmail.com

© CJHSS. All Rights Reserved