កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Cambodian Journal of Humanities and Social Sciences

(កសមវស-CJHSS: Open Access, Blinded Peer Reviewed Journal)

...

ឯកសារស្រាវជ្រាវ

ទស្សនៈនិងឥរិយាបថទិញទឹកដោះគោស្រស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ៖ ករណីសិក្សាលើអតិថិជនចំនួន១០០នាក់

អាគតដ្ឋាន
មឿង ចំរើន, លី តុង និង ផេង វិមាន. (២០២២). ទស្សនៈនិងឥរិយាបថទិញទឹកដោះគោស្រស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ៖ ករណីសិក្សាលើអតិថិជនចំនួន១០០នាក់, កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្ត្រសង្គម,១(២), ទំ. ១០២-១៣០.

Citation

សង្ខិតន័យ

ការសិក្សានេះមានគោលបំណងស្វែងយល់អំពីកត្តាដែលមានឥទ្ធិពលទៅលើឥរិយាបថទិញទឹកដោះគោស្រស់របស់អតិថិជនរស់នៅរាជធានីភ្នំពេញ ដោយប្រើប្រាស់កម្រងសំណួរស្ទង់មតិ (survey questionnaire) ដើម្បីប្រមូលទិន្នន័យពីសំណាកស្រាវជ្រាវ។ កម្រងសំណួរត្រូវរៀបចំដាក់ក្នុងទម្រង់ Google Form ដើម្បីស្នើសុំឱ្យអតិថិជននៅក្នុងក្រុងភ្នំពេញជួយបំពេញតាមប្រព័ន្ធអនឡាញ។ សំណាកស្រាវជ្រាវទាំងអស់មានចំនួន ១០០នាក់ ដែលបានជ្រើសរើសតាមវិធីសាស្រ្ត Snowball sampling និងការបំពេញកម្រងសំណួរដោយស្ម័គ្រចិត្ត។ អតិថិជនចំនួន ៩៨.៩% មានកម្រិតអប់រំដល់ថ្នាក់ឧត្តមសិក្សា, 59.0% នៃអ្នកចូលរួមជាស្រ្តី និងភាគច្រើននៃអ្នកចូលរួមមានវ័យចន្លោះពី ២០-៤០ឆ្នាំ។ លទ្ធផលក៏បង្ហាញផងដែរថា អតិថិជនប្រមាណជា ៥៥% ប្រើប្រាស់ទឹកដោះគោស្រស់ទាំងប្រភេទផលិតក្នុងស្រុកនិងនាំចូល ខណៈដែលអ្នកប្រើប្រាស់ទឹកដោះគោស្រស់ផលិតក្នុងស្រុកតែមួយមុខ មានតិចតួចប៉ុណ្ណោះ។ បើទោះបីជាពួកគេមានទំនោរទិញទាំងផលិតផលផលិតក្នុងស្រុកនិងនាំចូលក្តី ប៉ុន្តែ អថិជនភាគច្រើនជ្រើសរើសផលិតផលនាំចូល ច្រើនជាងទិញផលិតផលក្នុងស្រុក។ តាមការសិក្សា ប្រភពផលិតផល (ប្រទេសផលិត) កត្តាតម្លៃ ឬការលក់បញ្ចុះថ្លៃដូចជាទិញមួយថែមមួយ ពុំមានឥទ្ធិពលលើឥរិយាបថទិញរបស់អតិថិជននោះទេ ប៉ុន្តែកត្តាគុណភាពទឹកដោះគោ ការវេចខ្ចប់ កត្តារសជាតិ និងការលក់បញ្ចុះតម្លៃដែលភ្ជាប់ជាមួយនឹងផលិតផលមានសុពលភាពបានយូរ ភាពងាយស្រួលរកទិញផលិតផលទឹកដោះគោស្រស់ គឺមានឥទ្ធិពលទៅលើការសម្រេចចិត្តទិញរបស់អតិថិជន។ ផ្អែកលើលទ្ធផលនៃការសិក្សានេះ ក្រុមហ៊ុនផលិតទឹកដោះគោក្នុងស្រុក ក៏ដូចជាម្ចាស់អាជីវកម្ម និងអ្នករៀបចំគោលនយោបាយទីផ្សារផលិតផលទឹកដោះគោ គួរធ្វើការផ្តោតលើកត្តាគុណភាពផលិតផលដែលមានរសជាតិ ការវេចខ្ចប់ និងអនាម័យ និងយុទ្ធសាស្រ្តបញ្ចុះថ្លៃភ្ជាប់នឹងសុពលភាពរបស់ផលិតផលទឹកដោះគោអាចប្រើបានយូរ ដើម្បីទាញយកចំណែកទីផ្សារទឹកគោនៅក្នុងក្រុងភ្នំពេញ។

Abstract

This study explores the factors influencing consumers' buying behaviour towards local and imported fresh milk in Phnom Penh City. The survey questionnaire was used to collect data from the research sample. The questionnaire was developed and transferred into Google form for the research participants to fill out online. The sample was from online snowballing where 100 individuals had completed the questionnaire. 98.9% of them have a higher education degree, and 59.0% are female, and majority of the participants aged between 20-40 years old. The finding showed that more than 55.0% of customers preferred both local and imported fresh milk, while there was a small number of them preferred only local fresh milk. Even though the consumers used both local and imported milk products, but imported milk was on more favourable condition. According to the finding, the origins of the fresh milk, price and promotion such as discount or buy-one-get-one-free were not the influential factors on consumers’ buying behaviour. The result revealed that the consumers cared more about product quality (including packaging, hygiene and taste), product discount with long validity, and product accessibility. This study provides useful information for local producers, milk business owners, and marketers, and from the results, it is recommended that in order to capture more market segment in Phnom Penh, the local milk producers improve the quality of their milk, packaging, hygiene, and promotion with longer validity.

CJHSS Journal

A place where you can explore contemporary scientific knowledge, publish and share your research work.

Categories

Recent Post

Other Page

កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

Contact

Institute of Humanities and Social Sciences

Russian Blvd, Khemarak Vitou Building, 2nd Floor

(+855)12-250-887

cjhsseditors@gmail.com

© CJHSS. All Rights Reserved